ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Wednesday, April 29, 2020

លោក ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវនិងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសព

ខេត្តតាកែវ៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតានី អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសពលោក សុខ សម្បត្តិ អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៦០៣ ដែលទទួលមរណៈភាពថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០(ដោយជម្ងឺឫសដូងបាត)ក្នុងឱកាសនោះលោក វរសេនីយ៍ឯក ស្នងការរង និងក្រុមការងារបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល)ជូនដល់លោក ស្រី សន មនោ ត្រូវជាភរិយានៃសព ស្ថិតនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្ដកំពត។
ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកវរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលនិងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ឪពុកដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕



Tuesday, April 7, 2020

ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមចូលរួមបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០០.០០០រៀល​(បួនរយពាន់រៀល)ក្នុងមួយខែ​ រយៈពេល០៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​

លោកវរសេនីយ៍ឯក​ ឆឹង​ រតន:​ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមចូលរួមបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០០.០០០រៀល​(បួនរយពាន់រៀល)ក្នុងមួយខែ​ រយៈពេល០៣ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ជាការស្ម័គ្រចិត្ត​ ដេីម្បីបរិច្ចាគចំណែកប្រាក់ខែនេះ ក្នុងស្មារតីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតិ្តបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីសង្គ្រោះការពារ​សុខមោលភាព និងអាយុជីវិតប្រជាជនពីជំងឺរាតត្បាត​នេះ៕
បើ

ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវសូមចូលរួមបរិច្ចាគថវិកា ១,០០០,០០០ រៀល នៃប្រាក់បៀវត្សរបស់ខ្លួន រយះពេល ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០

លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ឆាគថវិកា ១,០០០,០០០ រៀល នៃប្រាក់បៀវត្សរបស់ខ្លួន រយះពេល ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំប្រកបដោយគិតិ្តបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីសង្គ្រោះការពារសុខមាលភាព និងអាយុជីវិតប្រជាជនពីជំងឺរាតត្បាតជាសកលនេះ៕តាកែវ

Friday, April 3, 2020

លោក ឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន១លានរៀល រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោក ឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន១លានរៀល  រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
តាកែវ ៖លោក ឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លានរៀល រយៈពេល៦ខែ ចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ  បានបញ្ជាក់ថា ការស្ម័គ្រចិត្តបរិច្ចាគចំណែកប្រាក់ខែនេះ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតិ្តបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីសង្គ្រោះការពារ​សុខមោលភាព និងអាយុជីវិតប្រជាជនពីជំងឺរាតត្បាត​នេះ៕