តាកែវ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី០១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៤ ខែមិនា នៅក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរៈសេនីយ៏ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស បានមានប្រសាសន៏ ដោយរឹតបន្តឹងលើវិន័យរបស់អង្គភាពដល់ ប្រធានការិយាល័យទាំង ៣២ចំនុះអោយស្នងការដ្ឋាន និងអធិការនគរបាលបាលទាំង ១០ស្រុកនិងក្រុង ត្រូវបញ្ឈប់ការចុះហត្ថលេខាលើបញ្ជីវត្តមានជំនួសមន្ត្រីនគរបាលណាដែលមិនមកធ្វើការ ព្រោះការធ្វើបែបនេះពិតជាធ្វើ អោយមន្ត្រីនគរបាលមួយចំនួនបានចាត់ទុក្ខបទបញ្ជាជាការលេងសើច មិនយកចិត្តទុកដាក់ក្នុងការបំពេញកាតាប់ព្វកិច្ចរបស់ខ្លួន ដែលមានតួនាទីជានគរបាលយុត្តិធម៍ ដូច្នេះចាប់ពីពេលនេះតទៅរាល់បញ្ជីវត្តមានត្រូវបញ្ជូនចូលមកការិយាល័យបុគ្គលិកអោយទាន់សុភាពការ ដើម្បីការិយាល័យជំនាញ ធ្វើរបាយការណ៏បន្តទៅថ្នាក់លើ ដើម្បីសុំគោលការណ៏អនុវត្តទៅលើវិន័យ ចំពោះមន្ត្រីនគរបាលណា ដែលបានប្រព្រឹត្តខុស ។
លោកស្នងការរងបានបន្តថា ក្នុងដើមឆ្នាំនេះ មានមន្ត្រីនគរបាលចំនួន ០២រូបហើយ ដែលបានប្រព្រឹត្តខុសវិន័យរបស់អង្គភាព ហើយត្រូវបានស្នើសុំអោយបញ្ចប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលតែម្តង ។ ហើយមួយរយៈកាលកន្លងមកនេះ មានករណីយឺតយ៉ាវច្រើនទៅលើបញ្ជីវ្តតមាន នៅអធិការដ្ឋានស្រុកត្រាំកក់ និងទីបញ្ជាការវរៈការពារព្រំដែនគោកលេខ ៦០៣ មានការយឺតយ៉ាវក្នុងការបញ្ជូនឯកសារបញ្ជីវត្តមាន ដែលចំនុចនេះ បានធ្វើអោយក្លាយជាទម្លាប់ដ៏អាក្រក់ ក្នុងការអនុវត្តការងារ តែអ្នកធ្វើ ហើយអ្នកដែលមិនធ្វើការងារនៅតែមិនធ្វើដដែល ។
ដូច្នេះដើម្បីអោយកងកំលាំងនគរបាលរបស់យើង កាន់តែមានកិត្តិយស កាន់តែមានសេចក្តីថ្លៃថ្នូរនោះ គឺពួកគាត់ត្រូវតែមានវិន័យនៅជាប់នឹងខ្លួន យល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ទើបធ្វើអោយអង្គភាពរបស់យើង មានកងកំលាំងដែលមានវិន័យល្អ និងមានសមត្ថភាព ក្នុងការចុះអនុវត្តការងារនៅតាមមូលដ្ឋាន ជាពិសេសកាន់តែបង្កើននូវសេចក្តីទុកចិត្តពីបងប្អូនប្រជាពលរដ្ឋថែមទៀត ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះដែរក៏មានការផ្តល់នូវសម្ភារៈការងាររដ្ឋបាលសម្រាប់ការិយាល័យបុគ្គលិក នៅកំព្យូទ័រមួយគ្រឿង ម៉ាស៊ីនព្រីនធ័រ និងចែកសៀវភៅគោរពទំណាប់ ឯកសណ្ឋានរបស់កងកំលាំងនគរបាល ដល់ការិយាល័យជំនាញទាំង ៣២ និងបណ្តាអធិការស្រុកក្រុងទាំង១០ផងដែរ ។ តាកែវ