ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Monday, June 22, 2020

តំណាងលោកស្នងការខេត្តតាកែវនាំយកបច្ច័យចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពម្តាយបង្កើតលោក ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន




ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង លោក វរសេនីយ៍ឯក សៅ សារុន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការីបានប្រគល់បច្ច័យចំនួន៣.១០០.០០០៛(បីលានដប់មឺុនរៀល)ក្នុងនោះបច្ច័យចូលបុណ្យផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន១លានរៀល និងបច្ច័យចូលបុណ្យមិត្តរួមការងារចំនួន២លានដប់មឺុនរៀល ជូនដល់លោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចូលរួលរំលែកទុក្ខ ជាមួយគ្រួសារសពត្រូវជាម្តាយ​បង្កើតឈ្មោះ ណែម សុឃឿន អាយុ៨១ឆ្នាំ ដែលទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០(ដោយជរា ពាធ)ស្ថិតនៅភូមិរោងម៉ាសុីន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាល និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ម្តាយដ៏ល្អដែលបានចិញ្ចឹមបីបាច់ថែរក្សា កូន ចៅកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕




Monday, June 15, 2020

ស្នងការដ្ឋាននគរបាលខេត្តតាកែវផ្តល់ប្រាក់ឧបត្ថមថ្លៃសម្រាលកូនដល់យេនឌឺដែលជាមន្ត្រីនគរបាលចំនួន០៥នាក់


តាកែវ៖កន្លងមកពាក់ព័ន្ធជាមួយនិងការយកចិត្តទុកដាក់របស់ថ្នាក់លើចំពោះបញ្ហាលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលជាយេនឌឺ ត្រូវបានលើកតំកើនជាបន្តបន្ទាប់ខណៈដែលនគរបាលដែលជាស្ត្រីភេទត្រូវបានលើកទឹកចិត្តមួយផ្នែកទៀតលើការផ្តល់ប្រាក់ថ្លៃសេវាសម្រាលកូនក្នុងម្នាក់ទទួលបាន ៨០ម៉ឺនរៀល ហើយនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានផ្តល់ប្រាក់ឧបត្ភមបន្ថែមលើការសម្រាលកូនចំពោះយេនឌឺចំនួន ០៥រូប ដើម្បីជួយសម្រួលលើការលំបាករបស់មិត្តនគរបាលជាតិ ។
ថ្លែងនៅក្នុងពិធីប្រកាសបង្ហាញនូវអត្ថលេខសម្គាល់ខ្លួនថ្មីរបស់មន្ត្រីនគរបាលដែលទើបតែតាំងស៊ុបចំនួន ៧០រូប នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវនារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស បានជម្រុញដល់ការិយាល័យបណ្តុះបណ្តាល និងការិយាល័យបុគ្គលិក ត្រូវបង្កើតវគ្គហ្វឹកហាត់ វគ្គបង្រៀនលើកិច្ចការងារជំនាញ ដើម្បីបង្ហាត់បង្រៀនដល់មន្ត្រីនគរបាលថ្មីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីការគោរពទំនាប់ និងយល់ដឹងបន្ថែមលើកិច្ចជំនាញចំនុះអោយការិយាល័យ ដើម្បីបញ្ចូលពួកគាត់ទាំងអស់ទៅការងារជំនាញដែលមានតម្រូវការជាចាំបាច់ ក្នុងការសម្រួលលើការងារមួយចំនួន ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានបន្តថា នៅក្នុងកំឡុងពេលហ្វឹកហាត់ និងវគ្គបង្រៀនខ្លីៗនេះ មន្ត្រីនគរបាលដែលជាសិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ ព្យាយ៉ាមស្វែងយល់លើការសិក្សាខ្លីនិមួយៗជាមួយនិងគ្រូបង្គោល ដើម្បីយកចំនេះទាំងនោះមកអនុវត្តលើការងារបម្រើអោយស្នងការដ្ឋាន និងបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព រហ័សទាន់ចិត្ត ។ តាកែវ













Friday, June 5, 2020

ស្នងការនគរបាលខេត្តតាកែវអញ្ជើញប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអធិការ អធិការរងស្រុកអង្គរបូរី



តាកែវ៖ នៅព្រឹកថ្ងៃ សៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងែទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាលខេត្តតាកែវ រួមជាមួយ លោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អធិការ អធិការ រងស្រុកអង្គរបូរី ដែលរៀបចំឡើង នៅអធិការដ្ឋាន នគរបាលស្រុកអង្គរបូរី។
ពិធីនេះ ក៏មានការចូលរួមពី លោកប្រធានក្រុម ប្រឹក្សាស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជា ការកងរាជអាវុធហត្ថស្រុក លោកអធិការរងស្រុក នាយផ្នែក នាយរងផ្នែក មន្រ្តីអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលទាំង ៦ឃុំ និងប្រជាការពារភូមិ។
លោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំសង្កត់ធ្ងន់ឲ្យយកចិត្តទុកដាក់លើការងារជំនាញបន្ថែមទៀត និងពង្រឹងវិន័យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង អនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ក្នុងមូលដ្ឋាន ។












Tuesday, June 2, 2020

ឯកឧត្តម សុខ សំណាងស្នងការនគរបាលខេត្តតាកែវអញ្ជើញប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអធិការ អធិការរងស្រុកសំរោង

 

តាកែវ៖ នៅព្រឹកថ្ងៃ ពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងែទី ០៣ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាលខេត្តតាកែវ រួមជាមួយ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អធិការ អធិការ រងស្រុកសំរោង ដែលរៀបចំឡើង នៅអធិការដ្ឋាន នគរបាលស្រុកសំរោង។
ពិធីនេះ ក៏មានការចូលរួមពី លោកប្រធានក្រុម ប្រឹក្សាស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជា ការរងកងរាជអាវុធហត្ថ លោកអធិការរងស្រុក នាយផ្នែក នាយរងផ្នែក មន្រ្តីអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលទាំង ១១ឃុំ និងប្រជាការពារភូមិ។
លោក ឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំសង្កត់ធ្ងន់ឲ្យយកចិត្តទុកដាក់លើការងារជំនាញបន្ថែមទៀត និងពង្រឹងវិន័យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង អនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ក្នុងមូលដ្ឋាន ។










Sunday, May 31, 2020

សាងសង់សំណង់រឹងចូលដីប្រឡាយរាប់សិបម៉ែត្រជិតរួចរាល់ទៅហើយទើបតែអាជ្ញាធរខេត្តចុះហាមឃាត់ហើយថាគ្មានច្បាប់កំពុងកើតការសង្ស័យមានភ្លើងខៀវពីខាងក្រោយមិនយូរទេហាមចុះហាមឡើងធ្វើពិធីឡើងផ្ទះល្មម


តាកែវ៖សំណង់ធ្វើជិតរួចរាល់ទៅហើយអាជ្ញាធរខេត្តតាកែវទើបចុះមកឃាត់សង្ស័យមានភ្លើងខៀវហើយទើបធ្វើលើដីប្រឡាយសធារណៈរបស់រដ្ឋបានយ៉ាងស្រួលបែបនេះ ។
ប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នានិយាយថា សំណង់រឹងមួយបាននិងកំពុងសាងសង់រំលោភយកដីប្រឡាយ មកក្រោយរាប់សិបម៉ែត្រ តែមិនមានការអើរពើពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ លុះមានការចេញផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ទើបលិចឮតំណឹងថា អាជ្ញាធរក្រុងដូនកែវដែលដឹកនាំលោកប៉ាន ភារៈ ធ្លាប់ចុះមកហាមឃាត់ ២ដងរួចមកហើយ តែម្ចាស់ផ្ទះហាក់បីដូចជាមិនខ្លាចរអា ឬបញ្ឈប់សកម្មភាពសាងសង់ឡើយ សង័្សយមានភ្លើងខៀវពីអាជ្ញាធរខេត្ត ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីនេះនៅថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២០ អាជ្ញាធរខេត្តតាកែវដឹកនាំដោយលោកម៉ឹង វុទ្ធី អភិបាលរងខេត្ត បានចុះទៅធ្វើការហាមឃាត់ហើយ ហើយបានបញ្ជាក់ថាសំណង់នេះគឺមិនទាន់មានច្បាប់សាងសង់នោះទេ ។ ប្រជាពលរដ្ឋរស់នៅទីនោះរងចាំមើលថា ការសាងសង់ចូលដីប្រឡាយដោយគ្មានច្បាប់សាងសង់នោះ តើរដ្ឋបាលខេត្តតាកែវ មានវិធានការបែបណាបន្ត បើសាងសង់បាន ជិត ៧៥ភាគរយទៅហើយ តើគួរវាយកម្ទេចចោលឬទុកអោយលួចសាងសង់បន្តទៀត នេះជាការលើឡើងពីមតិប្រជាពលរដ្ឋ ដែលលោក ហាក់បីដូចជាអស់ជំនឿរលើចំណាក់ការរបស់អាជ្ញាធរ ខណៈការសាងសំណង់លើដីប្រឡាយ លើដីបេងរបស់រដ្ឋនៅក្នុងខេត្តតាកែវ អាចសាងសង់បានសេរី ទាំងដែលគ្មានការអនុញ្ញាតពីជំនាញសូរិយោដី ។ តាកែវ

Saturday, May 30, 2020

រពឹសដៃជាប់ខ្នោះ! ក្មេងទំនើង ៦ នាក់ត្រូវបានសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួន




ខេត្តតាកែវ៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមfacebook អំពីករណីគប់កញ្ចក់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា និងបង្ក្រាបបានទាន់ពេលវេលា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហុិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំ កម្លាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ រួមមានទី១ឈ្មោះ ម៉េង ប្រុសឈីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ចិន លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៣ឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៤ឈ្មោះ គីម កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នា និងទី៥ឈ្មោះ ម៉េង សុធីវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ព្រមទាំងដកហូតបានម៉ូតូចំនួន០៣គ្រឿងដែលជិះធ្វើសកម្មភាព។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង៥នាក់ខាងលើ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតមានឈ្មោះ ជឹម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។តាមចម្លើយសារភាពជនសង្ស័យខាងលើ បានសារភាពថាកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពួកគេធ្លាប់ធ្វើសកម្មភាព០១លើករួចមកហើយ ចំពោះមូលហេតុដែលពួកគេគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរពេលយប់គឺបណ្តាលមកពីគំនុំ ដែលធ្លាប់មានរថយន្តធុនធំបើកកៀមិត្តភ័ក្ររបស់គេកាលពីមុន។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។