ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានថ្មីៗ

រាយការណ៍ព័ត៌មានប្រចាំថ្ងៃ

Tuesday, December 3, 2019

លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនដល់គ្រួសារមន្ត្រីប៉ូលិសដែលទទួលមរណភាព

ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ៧កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក នាយ នាយរងការិយាល័យជំនាញ លោក អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ឯក គៀត សំណាង នាយរងផ្នែក ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដោយជំងឺ(រោគាពាធិ៍)។
          ក្នុងឱកាសនោះលោក វរសេនីយ៍ឯក ស្នងការរង បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល)ប្រគល់ជូនលោកស្រី គៀត សុកប ត្រូវជា កូនស្រី នៃសពស្ថិតនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ថ្លែងទៅកាន់គ្រួសារសពនោះដែរលោក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ មន្រ្តីល្អដែលមានស្នាដៃ បានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបាត់បង់ឪពុកដ៏ល្អ ជាម្លប់សំរាប់កូនចៅ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមន៍មិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕